ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ១៤:០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីលួច ប្រព្រឹត្តិនៅចំណុចភ្នំ៩៦ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ យោងតាមបណ្តឹងរបស់ឈ្មោះ ខឹម ចន្ថា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
កម្លាំងបានដកហូតវត្ថុតាងមានម៉ូតូចំនួន ១គ្រឿង, ដង្កាប់កាត់ដែក(ធំ) ចំនួន១, ដង្កាប់(តូច) ចំនួន២, សោអក្សរតេ ចំនួន ២ដើម, សោគ្រាប់ ចំនួន១ដើម, សោមាត់ ចំនួន ៣ដើម, ផ្លែពន្លាក ចំនួន១, កាំបិតហូតផ្លែកាត់ពិដាន ចំនួន២ដើម, ផ្លែ ៦ប្រអប់, ទូរស័ព្ទដៃចំនួន៥គ្រឿង, ទុល្វីសវាស់ភ្លើង ចំនួន១, លិខិតលក់ម៉ូតូចំនួន ១សន្លឹក, ប័ណ្ណសម្គាល់យានយន្ត ចំនួន ១សន្លឹក និងកាបូបស្ពាយពីមុខ ចំនួន១ ។
Wednesday, January 29, 2020
កម្លាំងសមត្ថកិច្ចបញ្ជូនជនសង្ស័យ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment