ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ និស្សិតខ្មែរចំនួន១៨នាក់ដែលទទួលបានអាហារូបករណ៍ ឯកឧត្តម ស សុខា ទៅសិក្សានៅខេត្តអានហួយ ប្រទេសចិន បានត្រឡប់មកលេងស្រុកកំណើតវិញក្នុងឱកាសសម្រាកវិស្សមកាល ក្នុងនោះនិស្សិតមកពីខេត្តបន្ទាយមានជ័យចំនួន៧នាក់ មកពីខេត្តបាត់ដំបង ចំនួន៥នាក់ និងមកពីខេត្តព្រៃវែង ចំនួន៦នាក់។
ក្នុងឱកាសសម្រាកវិស្សមកាល និស្សិតតែងតែនឹកគ្រួសារហើយត្រលប់មកលេងស្រុកកំណើត ជាមួយគ្នានោះក៏បានការយកចិត្តទុកដាក់ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបានរៀបចំឡានរបស់សាលាខេត្ត ទៅទទួលនៅច្រកទ្វារព្រំដែនអន្តរជាតិ ហើយជូនទៅខេត្តរៀងៗខ្លួនបន្តទៀតដែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលនិស្សិតទាំងអស់មកដល់ច្រកទ្វារព្រំដែនអន្តរជាតិ ក៏ត្រូវបានធ្វើការពិនិត្យច្បាស់លាស់ បញ្ជាក់ថាពួកគ្មានរោគសញ្ញាអ្វីនោះទេ បើទោះបីជាប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត មានការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ៕
Thursday, January 30, 2020
Home
ព័ត៌មានខ្លីៗ
និស្សិតខ្មែរចំនួន១៨នាក់ដែលទទួលបានអាហារូបករណ៍ទៅរៀននៅចិន បានត្រឡប់មកលេងស្រុកកំណើតវិញក្នុងឱកាសសម្រាកវិស្សមកាល
និស្សិតខ្មែរចំនួន១៨នាក់ដែលទទួលបានអាហារូបករណ៍ទៅរៀននៅចិន បានត្រឡប់មកលេងស្រុកកំណើតវិញក្នុងឱកាសសម្រាកវិស្សមកាល
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment