ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណៈប្រតិភូខេត្តកំពត ចូលរួមជូនពរថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម នៅទីក្រុងរ៉ាច់យ៉ា ខេត្តគៀនយ៉ាង វៀតណាម។
ខេត្តកំពត និងខេត្តគៀនយ៉ាង មានកិច្ចសហប្រតិបត្តិការជាមួយគ្នា ស្ទើរគ្រប់វិស័យ ជាខេត្តភូមិផងរបងជាមួយគ្នា មានប្រពៃណីសាមគ្គីភាព មិត្តភាព អស់រយៈកាលជាច្រើនឆ្នាំមកហើយ។ ខេត្តទាំពីរតែងតែផ្លាស់ប្តូរប្រតិភូគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ ដើម្បីសាកសួរសុខទុក្ខក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិនៃប្រទេសទាំងពីរ ប្រជុំផ្លាស់ប្តូរបទពិសោធន៍ លើការងារគ្រប់គ្រងសន្តិសុខតាមបន្ទាត់ព្រំដែន និងលើផ្ទៃសមុទ្រជាដើម។ល។
Wednesday, January 15, 2020
Home
ព័ត៌មានជាតិ
គណៈប្រតិភូខេត្តកំពតចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀនយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
គណៈប្រតិភូខេត្តកំពតចូលរួមជូនពរថ្នាក់ដឹកនាំខេត្តគៀនយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment