ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំ VIP នៃសាលាខេត្តស្វាយរៀង ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃប្រភេទ LED និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានសម្ដែងនូវការអរគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម ព្រមទាំងបានជម្រាបជូនពីគម្រោងដែលក្រុមហ៊ុនគ្រោងនឹងធ្វើការវិនិយោគលើវិស័យផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃនៅលើទឹកដី ខេត្តស្វាយរៀង។
មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្ដមអភិបាលខេត្ត បានជម្រាបជូនអំពីស្ថានភាពទូទៅ និងសក្ដានុពលសំខាន់ៗរបស់ខេត្តស្វាយរៀង ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនជប៉ុនដែលមានបំណងធ្វើការវិនិយោគភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងខេត្តស្វាយរៀងនៅពេលនេះ ដែលចូលរួមចំណែកកាត់បន្ថយទៅលើការចំណាយថាមពលអគ្គិសនី និងឧស្ម័នការបូនិច ជាពិសេសចូលរួមចំណែកលើការកម្ពស់សោភ័ណ្ឌភាពនៅក្នុងខេត្តស្របទៅតាមសម័យកាលបច្ចុប្បន្ន។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមគាំទ្រនឹងសហការផ្តល់ឪកាសអោយក្រុមហ៊ុនសិក្សាទៅលើតាំងភូមិសាស្ត្រក្នុងក្រុងស្វាយរៀង និងក្រុងបាវិតដើម្បីផ្លាស់ប្តូរ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវ៉ៃនាពេលខាងមុខនេះ។
Wednesday, January 29, 2020
Home
ព័ត៌មានជាតិ
តំណាងក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយឯកឧត្តមអភិបាលខេត្តស្វាយរៀង
តំណាងក្រុមហ៊ុនជប៉ុនផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវ៉ៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនជាមួយឯកឧត្តមអភិបាលខេត្តស្វាយរៀង
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment