ខេត្តកំពង់ឆ្នាំង៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង បានធ្វើការចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ័ន្ត ហៃ ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ពីបទចែកចាយ ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខាងលើធ្វើឡើងនៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌ និងដកហូតម៉ូតូចំនួន០១គ្រឿង, ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន០៨កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
Friday, January 24, 2020
អាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនមួយចំនួន
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878




No comments:
Post a Comment