ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ០៣រោជ ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកនីតិកម្ម និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងពិធីផ្សព្វផ្សាយនេះ លោកឧត្ដមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកយកមាត្រាខ្លះៗ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមសីលធម៌មន្ត្រីប្រតិបត្តិច្បាប់ ដើម្បីរំលឹកដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ ក្នុងគោលបំណងការចុះបំពេញភារកិច្ចជៀសវាងមានកំហុស។ ក្រោយពីបញ្ចប់កិច្ចផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ និងសហការី ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមេបញ្ជាការរង បានអញ្ជើញត្រួតពិនិត្យបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្នផងដែរ៕
Tuesday, February 11, 2020
Home
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយក្រមនីតិវិធីព្រហ្មទណ្ឌដល់មន្រ្តី នគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment