កំពត៖ នៅព្រឹកថ្ងៃស្រុក ១៤កើត ខែ មាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដោយមានចូលរួមពី លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា សមាជិកគណៈកម្មាធិការសាខា បានសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេស ចំនួន១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ២៥៥ គ្រួសារ (ស្មើនឹងមនុស្ស ១.២៧៥នាក់) រស់នៅ ភូមិចំនួន ១៤ ក្នុងឃុំចំនួន១១ នៃស្រុកចំនួន៤ រួមមាន ស្រុកឈូក ស្រុកជុំគិរី ស្រុកអង្គរជ័យ និងស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា អ្នកទទួលផល អណ្តូងទឹកទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ និងជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ព្រោះសមិទ្ធផលដែលប្រកបដោយប្រសិទ្ធភាពដូចសព្វថ្ងៃនេះ គឺជាផ្លែផ្កានៃសន្តិភាព-អរគុណសន្តិភាព ! ។
ជាមួយគ្នានោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ នេះ ខេត្តកំពត បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ១០៣ អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៧ស្រុក រួមមាន ស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកជុំគីរី ស្រុកដងទង់ និងស្រុកឈូក ខេត្តកំពត។
ឆ្លៀតក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១៧៥គ្រួសារ មកពីភូមិព្រេច ក្នុងឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដោយក្នុងមួយគ្រួសារទទួលបាន ឃីត១ (មុង, ភួយ, ក្រមានិងអាវយឺត) និងថវិកាមួយចំនួន៕
Friday, February 7, 2020
Home
ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៧ ជូនប្រជាពលរដ្ឋចំនួន ២៥៥ គ្រួសារ រស់នៅ ខេត្តកំពត
កាកបាទក្រហមកម្ពុជា សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន១៧ ជូនប្រជាពលរដ្ឋចំនួន ២៥៥ គ្រួសារ រស់នៅ ខេត្តកំពត
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment