ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយសារធាតុញៀនចំនួន២៩កពា្ចប់ - Meas Sara News

Breaking

Thursday, February 13, 2020

ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយសារធាតុញៀនចំនួន២៩កពា្ចប់

ភ្នំពេញ៖ នៅវេលាម៉ោង០៥:០០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយសារធាតុញៀនមួយចំនួនយកទៅសួរនាំបន្ត ដែលការឃាត់ខ្លួននេះធ្វើឡើងនៅចំនុចផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ វៀង យាំងហុង អាយុ៣២ឆ្នាំ វត្ថុតាង និងសម្ភារៈដកហូតរួមមានក្រាមពណ៌សថ្លាចំនួន២៩កពា្ចប់ និងកង់មួយគ្រឿង (ចាស់)។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់តាមនីតិវិធី ។



No comments:

Post a Comment

Pages