អធិការក្រុងបានលុ​ង កំពុងផ្គើនបទបញ្ជាសម្តេចក្រឡាហោម បណ្តោយឱ្យមានល្បែងស៊ីសង​ជល់​មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មិនបង្ក្រាប - Meas Sara News

Breaking

Saturday, February 15, 2020

អធិការក្រុងបានលុ​ង កំពុងផ្គើនបទបញ្ជាសម្តេចក្រឡាហោម បណ្តោយឱ្យមានល្បែងស៊ីសង​ជល់​មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មិនបង្ក្រាប

ខេត្តរតនគីរី៖ល្បែងស៊ីសងជល់មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មានទាំង​ម៉ូតូ និង​រថយន្តស៊េរី​ទំនើបៗ​ដឹកមាន់ចូលទៅតាមចំការកៅស៊ូ ដើម្បី​យកទៅ​ជល់ភ្នាល់ចាក់​លុយក្នុង​សង្វៀន ចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លា ដែលស្ថិតនៅក្នុងភូមិ​សាស្ត្រគ្រប់គ្រង​ដោ​យលោកហួត បុរី អធិកា​រនគរបាល​ក្រុងបានលុង គ្មានចំណា​ត់​ការ​បង្ក្រាបពីសមត្ថកិច្ចឡើយ សង្ស័យមានការសូកប៉ាន់ប្រចាំ​ខែហើយមើលទៅ។

ទីតាំងល្បែងស៊ីសងជល់មាន់ អាប៉ោង និងយូគី ដែលកំពុងតែបើក​ឱ្យលេង​យ៉ាងគគ្រឹកគគ្រេង ដែល​គ្មាន​ចំណាត់ការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន​នេះ ចូលតាមចំ​ការ​កៅស៊ូ​ររបស់​លោក ពៅ សៀក ស្ថិត​នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី។

ដោយមានអ្នករត់ការដែលគេហៅថា(មេការនោះ)​ឈ្មោះ​(ជាងតន)ជា​មេធំ,(មករា)និងអាន​។សូមបញ្ជាក់ដែរថា ល្បែងស៊ីសងខាងលើ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកពួកគាត់​បាន​រាយការណ៍ទៅដល់លោកស្នងការក៏បាន​បិទមួយរយៈ តែឥឡូវនៅតែបន្ត​បើកឱ្យលេងដ៏ដែល គ្រាន់តែ​ប្តូរទីតាំងពីកន្លែងមួយ ទៅកន្លែងមួយទៀត ដើម្បីបំភ័ន្តភ្នែកថ្នាក់​លើតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែងដែលបានទៅលេង​ចាញ់​អស់លុយពីខ្លួន​នោះបានបង្ហើបថា​កាលដែលបើកឱ្យលេងដោយមិនមានការរំខានពីអាជ្ញាធរមូលដ្ឋាននោះ ក៏ព្រោះតែមាន​សេនា​ដៃស្តាំ​របស់មេ​សង្វៀនដ៏​ធំខាង​លើជាអ្នករត់ការចែកចាយលុយ ដល់​សមត្ថកិច្ចតាំងពីថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុងខេត្ត ដើម្បី​បិតមា​ត់បិតករ មិនឲ្យមាន​ការចាប់ចងឬបង្រ្កាបឡើយ។

ប្រភពបន្តថា ម្ចាស់សង្វៀនខាងលើនេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវ​នេះអស់បុណ្យស័ក្ក ពីព្រោះដ​ល់អាយុចូលនិវត្តន៍ ដូច្នេះ​ហើយបាន​ជាសង្វៀនមួយនេះ​បើកលេង​បាន​យ៉ាង​រលូនបែបនេះ​។​

ទន្ទឹមនេះដែរពលរដ្ឋបានសូមណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អ​ភិបាលខេត្តរ​តន​គីរី និងជាប្រធា​នគណ:បញ្ជាការឯក​ភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន សំណាង ស្នង​ការ​នគរបាលខេត្តរតន​:គីរី មានវិធានការទៅលើលោកហួត បុរី អធិការក្រុងបាលុង ផងទាន ដើម្បីឱ្យ​ពលរដ្ឋទទួលបាននូវភូមិ ឃុំ មានសុខសុវត្តិភាពទាំង៩ចំណុច ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដាក់ឱ្យនោះ៕


No comments:

Post a Comment

Pages