ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ៣០,០៥២,៥០០រៀល ទៅប្រគល់ជូនគ្រួសារ សពលោក អនុសេនីយ៍ទោ ប៉ុល សុផល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០កន្លងទៅ។
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បានឱ្យដឹងថា ថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរថវិកាចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។
Thursday, February 6, 2020
ថវិកាជាង៣០លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសព នាយអាវុធហត្ថដែលទទួលមរណៈភាព
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment