ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំបូរ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តបទល្មើសងាកមករកមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិ-ឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង - Meas Sara News

Breaking

Wednesday, February 26, 2020

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំបូរ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តបទល្មើសងាកមករកមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិ-ឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង

ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសំបូរ រៀបចំវេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋនៅឃុំកោះខ្ញែរ ស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្ដម មុី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុក រួមទាំងថ្នាក់ដឹកនាំខេត្ត អភិបាលស្រុក មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ ជាច្រើនរូបផងដែរ។

ឯកឧត្ដម ម៉ី លីហ៊ួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំប្រកបមុខរបបណាដែលល្មើសច្បាប់ ហើយក៏សូមឲ្យប្រជាពលរដ្ឋ ងាកមករកមុខរបរណាដែលត្រឹមត្រូវ ដូចជាការដាំដុះដំណាំកសិឧស្សាហកម្ម ដែលជាមុខរបរយូរអង្វែង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការលើកកម្ពស់សុខភាពអនាម័យ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអគ្គីភ័យ នៅតាមមូលដ្ឋានភូមិឃុំ ព្រោះពេលនេះជារដូវប្រាំងដែលមានសភាពក្ដៅហួតហែង ។ ទទឹមនឹងនេះដែរក៏សូមឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ០៩ចំណុចរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសន្តិភាពឱ្យបានល្អ ព្រោះកត្តាសុខសន្តិភាពនេះហើយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។

ក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ឯកឧត្ដម ម៉ី លីហ៊ួត និងឯកឧត្ដម វ៉ា ថន បានមានប្រសាសន៍បន្តថាដើម្បីធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមកាងាររៀបចំវេទិកានេះឡើង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន  និងដោះស្រាយបញ្ហាប្រឈមដែលកើតឡើងកន្លងមក។ ម្យ៉ាងទៀត ដើម្បីផ្សារភ្ជាប់ការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីជំនាញទាំងអស់ ជាពិសេសផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋបានបញ្ចេញមតិយោបល់នៅមូលដ្ឋាន ពាក់ព័ន្ធនឹងកង្វល់ សំណូមពរ តម្រូវការជាក់ស្តែង ដើម្បីឱ្យមន្រ្តីជំនាញដែលមកពីគ្រប់ស្ថាប័នទាំងអស់បានដឹង នឹងកត់ត្រាទុកដើម្បីយកទៅប្រជុំពិភាក្សា និងពិគ្រោះយោបល់ជាមួយថ្នាក់ខេត្ត ថ្នាក់ជាតិ ឫលើកឡើងនៅក្នុងផែនការរបស់មន្ទីរអង្គភាពជំនាញនៅឆ្នាំបន្តបន្ទាប់។ ទទឹមនឹងនេះដែរ ក៏សូមឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុចរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសន្តិភាពឱ្យបានល្អ ព្រោះកត្តាសុខសន្តិភាពនេះហើយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ចាក់ផងដែរនៅក្នុងអង្គវេទិកា បងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវក្ដីកង្វល់ និងបញ្ហា ប្រឈមមួយចំនួនដែលពាក់ព័ន្ធ នឹងជីវភាពរស់មកដាក់ជូនអង្គវេទិការដោះស្រាយ ។ ចំពោះរាល់បញ្ហាទាំងនេះ ត្រូវបានក្រុមការងារ និងអាជ្ញាធរជំនាញ ពាក់ព័ន្ធ បានធ្វើការពន្យល់បកស្រាយ និងទទួលយកនូវ សំណើររបស់បងប្អូនផងដែរ ។ជាក់ស្ដែងអង្គវេទិការសម្រេចធ្វើការជួសជុលផ្លូវលំប្រវែង ៤ គ,មនៅពេលខាងមុខ និងកំពុងសិក្សាវាយតំលៃផលប៉ះពាល់លើផ្លូវលំជនបទពីទីរួមស្រុកសំបូរដល់ព្រំប្រទល់ខេត្តស្ទឹងត្រែង ដើម្បីឲ្យប្រែក្លាយទៅជាផ្លូវកៅស៊ូ តែជំហានទី១មានប្រវែង ១០គ,ម ព្រមទាំងមានវិធានការដល់អាជ្ញាធរដែនដីនិង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួម និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាអោយមូលដ្ឋាន ភូមិ ឃុំរបស់យើងទទួលបានសុវត្តិភាព និងមានការអភិវឌ្ឍអោយកាន់តែរីកចំរើនឡើងបន្ថែមទៀត ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាប់បទល្មើស លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីអោយភូមិ-ឃុំមានសុវត្តិភាពជូនដល់ប្រជាជន ៕







No comments:

Post a Comment

Pages