ផ្ទះមួយខ្នងត្រូវអណ្តាតភ្លើងបំផ្លាញខ្ទេច រីឯម្ចាស់បានត្រឹមយំសោកស្តាយ - Meas Sara News

Breaking

Thursday, February 27, 2020

ផ្ទះមួយខ្នងត្រូវអណ្តាតភ្លើងបំផ្លាញខ្ទេច រីឯម្ចាស់បានត្រឹមយំសោកស្តាយ

ខេត្ត​សៀម​រាប​៖ ផ្ទះមួយខ្នងត្រូវបានក្លាយជាចំណីភ្លើងអស់ទាំងស្រុក ខណៈដែលអណ្តាតភ្លើងរាលដាលដល់ផ្ទះមួយខ្នងទៀតរងការឆាបឆេះបន្តិចបន្តួច កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ​១០:៣០នាទី នៅភូមិរំដេង ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ហើយរលត់ទៅវិញនៅវេលាម៉ោង១២:៤០នាទី ដោយបានកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន រួមជាមួយបងប្អូនប្រជាពលរដ្ឋជួយពន្លត់ ។

ប្រភពពីសមត្ថកិច្ចក្នុងមូលដ្ឋានបានអោយដឹងថា ម្ចាស់ផ្ទះទី១ មានឈ្មោះ អឿ ឡោះ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ជាប្រភេទផ្ទះឈើ កម្ពស់២ជាន់ ថ្មក្រោម មានទំហំ៧.៧៥ម៉ែត្រ x ៩.១០ម៉ែត្រប្រក់ក្បឿង ឆេះអស់ទាំងស្រុង ។ ចំណែកសម្ភារៈដែលរងការខូចខាតមាន គោយន្តកន្ត្រៃចំនួន​០១​គ្រឿង ប្រាក់​២៥០.០០០បាត​ ស្រូវចំនួន២០​ការ៉ុង មាសចំនួន​០៥តម្លឹង​ ប៉ុន្តែបានរក
ឃើញមកវិញជិតពាក់កណ្ដាល និងសំភារះប្រើប្រាស់ក្នុងផ្ទះខូចខាតទាំងស្រុង ។ ម្ចាស់ផ្ទះទី២ មានឈ្មោះ​ ឡាក់ រើន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជាប្រភេទផ្ទះឈើ​ មានទំហំ៧ម៉ែត្រ x៨ម៉ែត្រប្រក់ស័ង្កសី ជញ្ជាំងក្ដារ ត្រូវបានភ្លើងឆេះឆ្លងមកពីផ្ទះទី១ ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិជួយបាច និងបាញ់ទឹកតាមម៉ូទ័រពន្លត់ទាន់ពេលវេលា មិនបណ្ដាលឲ្យមានការខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ។

ប្រភពបានអោយដឹងទៀតថា ក្នុងករណីអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់​ដល់អាយុជីវិតមនុស្ស-សត្វទេ ។ រីឯដើមហេតុនៃការឆាបឆេះ បណ្តាលមកពីភ្លើងធូបដែលម្ចាស់ផ្ទះអុជទុកចោល ៕





No comments:

Post a Comment

Pages