ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម័្ពន្ធថ្មី នៃស្រុកឈូក - Meas Sara News

Breaking

Tuesday, February 11, 2020

ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម័្ពន្ធថ្មី នៃស្រុកឈូក


ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម័្ពន្ធថ្មី នៃស្រុកឈូក ខេត្តកំពត​។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានា នាយករងរដ្ឋបាលខេត្ត​ ទីចាត់ការចំណុះសាលាខេត្ត​ និងមន្ត្រីរាជការនៃសាលាស្រុកឈូក។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវគ្រប់ភារកិច្ចការងារ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្ដម ប្រធាន បានបញ្ជាក់បន្ថែមទៀតថា ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការ​ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៃស្រុកឈូក នឹងខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវ សមិទ្ធផលថ្មីៗថែមទៀតបន្ទាប់ពីដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុក ៕







No comments:

Post a Comment

Pages