ខេត្តកណ្តាល៖ ថ្ងៃ១៥កុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំ ដង្ហែរក្បួន បង្ហាញជាសាធារណៈ ជូនប្រជាជនដើម្បី អបអរសាទរពានរង្វាន់ជយ័លាភី ទីក្រុង ទេសចរណ៍ ស្អាតអាស៊ាន លើកទី២ ខេត្តកណ្តាល ឆ្នាំ២០២០នេះ ។
ស្ថិតក្នុងបរិយាសដ៏មានអត្ថន័យនេះ ដើម្បីអបអរសាទរ សំដែងនូវមនោសញ្ចេតនា សប្បាយរីករាយ ប្រកបដោយ មោទនភាពខ្ពស់ ចំពោះភាពខ្លាំងភាពឈ្នះរបស់ខ្លួន តាមការគ្រោងទុកនៅថ្ងៃទី១៥ ខែកុម្ភៈនេះ ចាប់តាំងពីព្រលឹមស្រាងៗ គេសង្កេតឃើញវត្តមានថ្នាក់ដឹកនាំ រដ្ឋបាលឯកភាពខេត្ត ក្រុមប្រឹក្សាខេត្តកណ្តាល ថ្នាក់ដឹកនាំ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅតាមអង្គភាព មន្ទីរស្ថាបន័ អង្គភាព ជុំវិញខេត្ត ទីក្រុងតាខ្មៅ រួមជាមួយ ប្រជាពលរដ្ឋគ្រប់សង្កាត់ទាំង១០របស់ក្រុងតាខ្មៅ ពាណិជ្ជករ សេវាករ របស់បណ្តាក្រុមហ៊ុននានា ដែលបោះទីតាំងក្នុងភូមិសាស្ត្រ ខេត្តកណ្តាល សិល្បះករ សិល្បះការិនី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ស.ស.យ.ក ខេត្ត ក្រុមកាយរិទ្ធ យុវជន កាកបាទក្រហមកម្ពូជា ខេត្ត ប្រមាណជិត៤ពាន់នាក់ បានប្រមូលផ្តុំ ជួបជុំគ្នានៅមុខសួនកុមារ មាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីរៀបចំ ទទួលគណៈអធិបតី និងត្រៀមរៀបចំក្បួនដង្ហែរថ្មើរជើង តាម ផែននិមួយៗដែលគណៈកម្មការរៀបចំបានកំណត់។
នៅវេលាម៉ោង៧ព្រឹកតាមការគ្រោងទុក ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងមន្ត្រីអ្នកមុខការ ជុំវិញខេត្ត ក្រុងតាខ្មៅ ជាច្រើនទៀតអញ្ជើញមកដល់។
នៅទីនោះដេីម្បីអោយសក្តិសមកិត្តិយសទទួលបាន ពានរង្វាន់ជយ័លាភីទេសចរណ៍ស្អាតអាស៊ាន លេីកទី២ ឆ្នាំ២០២០ គណ:កម្មការបានរៀបចំផែនថ្មេីរជេីង ចែកចេញជា១១ផែន ប្រកបដោយសណ្តាប់ធ្នាប់របៀបរៀបរយតាមផែននិមួយៗ ដេីម្បីដង្ហែរឆ្ពោះទៅកាន់កន្លែងប្រារព្ធពិធី៕
Saturday, February 15, 2020
Home
ព័ត៌មានជាតិ
ខេត្តកណ្តាលប្រារព្ធពិធីដង្ហែរក្បួន បង្ហាញជាសាធារណៈ ក្រុងតាខ្មៅទទួលបានពានរង្វាន់ជយ័លាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី២
ខេត្តកណ្តាលប្រារព្ធពិធីដង្ហែរក្បួន បង្ហាញជាសាធារណៈ ក្រុងតាខ្មៅទទួលបានពានរង្វាន់ជយ័លាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី២
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment