ខេត្តសៀមរាប៖ នៅក្នុងពិធិបិទសន្និបាតនារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភោបាល នាសគណៈងថភិបាលខេត្តបានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់មេត្តាបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីឱ្យខេត្តឈានទៅសំរេចជោគជ័យ ស្របតាមចក្ខុ វិស័យនៃការអភិវឌ្ឈន៏វិស៍យសុខាភិបាល ការអភិវឌ្ឈន៏សមត្ថភាពស្ថាប័ន និងការអភិវឌ្ឈន៏ធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្តល់សេវាសុខាភិបាល។
ក្នុងនោះលោកបានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមជូនថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរមន្ទីរសុខាភិបាលនូវ ៦ចំណុចដូចខាងក្រោម៖
ទី១-ត្រូវបន្តខិតខំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងឆ្នាំ២០១៩ និងអនុវត្តឱ្យមានប្រសិទ្ឋភាពទិសដៅឆ្នាំ ២០២០ ដែលអង្គសន្និបាតបានដាក់ចេញ។
ទី២-បង្កើតឲ្យមានបរិយាកាសសាមគ្គីភាពផ្ទៃក្នុង ចំណោមថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចែក រំលែក បទពិសោធន៌ ប្រគល់ភារកិច្ចជូនមន្រ្តី រាជការតាមជំនាញសមត្ថភាព ។
ទី៣-ពង្រឹងសមត្ថភាព និង បណ្តុះបណ្តាលមន្រ្តីរាជការថ្នាក់ក្រោម ដើម្បីផ្តល់សេវា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ឋិភាព សក្តិសិទ្ធិភាព។
ទី៤ពង្រឹងការអនុវត្ដន៍ក្រមសីលធម៌វិជជីវៈរបស់មន្រ្តីរាជការសុខាភិបាល ពិសេសមន្ត្រីបុគ្គលិកផ្ដល់សវាសុខភាពផ្ទាល់ តាមរយៈការអភិបាលកិច្ចល្អ។
ទី៥ពង្រឹងភាពជាដៃគូរជាមួយសហគមន៍អន្ដរជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍ និងលើកស្ទួយភាពជាដៃគូ រវាងវិស័យសាធារណៈ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។
ទី៦បន្តពង្រឹងការសម្របសម្រួលជាមួយដៃគូរមិនមែនរដ្ឋាភិបាល នូវកិច្ចការងារដែលជាកាតព្វកិច្ចក្នុងការ ផ្តល់សេវាសុខភាពមានគុណភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៏នូវផែនការប្រតិបត្តិប្រចាំឆ្នាំ៕
Saturday, February 29, 2020
Home
ព័ត៌មានជាតិ
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០
ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment