ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានកិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចាប់រំលោភផងដែរ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើមនោះ កំពុងក្លាយទៅជារបរកាកកបមួយ។ អ្នកលក់ផលិតផលខ្លះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ គឺហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនថែមទៀតផង ៕
ប្រភព៖ កម្ពុជាពិត
Monday, February 17, 2020
Home
ព័ត៌មានខ្លីៗ
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទគណនី Facebook អ្នក «Live» លក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាស
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យបិទគណនី Facebook អ្នក «Live» លក់ផលិតផលបញ្ចេញអស់កេរ្តិ៍ខ្មាស
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878

No comments:
Post a Comment