ជីសរីរាង្គ(ជីដីផុស) ចំនួន៥៦តោនរបស់ក្រុមហ៊ុន(ហៃយ៉ាស៊ីដា) បានប្រគល់ជូនជាអំណោយមនុស្សធម៌ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សំរាប់ជួយជាចលនាបំរើការងារមនុស្សធម៌ក្នុងសង្គម - Meas Sara News

Breaking

Tuesday, March 10, 2020

ជីសរីរាង្គ(ជីដីផុស) ចំនួន៥៦តោនរបស់ក្រុមហ៊ុន(ហៃយ៉ាស៊ីដា) បានប្រគល់ជូនជាអំណោយមនុស្សធម៌ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សំរាប់ជួយជាចលនាបំរើការងារមនុស្សធម៌ក្នុងសង្គម

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន(ហៃយ៉ាស៊ីដា) បានប្រគល់ជីសរីរាង្គ(ជីដីផុស)ចំនួន៥៦តោន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការសាខា។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណ និងសំដែងនូវក្តីសោមន្សរីករាយយ៉ាងក្រៃលែងនូវទឹកចិត្តសប្បុរសធម៌ មនុស្សធម៌របស់លោក NABESHIMA KATSUHITO(ណាប៊ិសស៊ីម៉ា កាតស៊ុហ៊ីតូ)នាយកក្រុមហ៊ុនHayashida Japan  Agriculture ដែលបានផ្តល់នូវអំណោយមនុស្សនៅពេលនេះ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងនាំយកអំណោយទាំងអស់នេះទៅចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៏ សម្រាប់អោយពួកគាត់យកទៅប្រើប្រាស់ក្នុងការងារកសិកម្ម ដើម្បីជាប្រយោជន៏ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ ៕







No comments:

Post a Comment

Pages