សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ​ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ - Meas Sara News

Breaking

Tuesday, March 3, 2020

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ​ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០​ ថ្ងៃទីពីរ​ នៃ​អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ​ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ នាសាលប្រជុំសាលាខេត្តព្រះសីហនុ។

ជាកិច្ចចាប់ផ្តេីម​ ប្រធានក្រុមពិភាក្សា​ទាំង ៦​ក្រុម​ បានធ្វើបទបង្ហាញទាក់នឹងប្រធានបទទាំង៦​ ជូនអង្គសន្និបាត។

ជាកិច្ចបន្ត​ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុប​ វាយតម្លៃ និងកោតសរសើរអង្គសន្និបាតបូកសរុបរយៈពេលពីរថ្ងៃ​ ដែលក្រុមពិភាក្សាទាំង ៦ក្រុម បានយកចិត្តទុកដាក់ពិភាក្សាយ៉ាងផុលផុស ដោយមានអ្នកចូលរួមរហូតជាង ២០០នាក់ ទាក់ទងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីប្រមូលផ្ដុំធាតុចូលយកមកបំពេញការងារពេញមួយឆ្នាំខាងមុខទៀតសម្រាប់ក្រុមនិមួយៗ ជម្រុញជាសកម្មភាពអនុវត្តបន្ត។ អង្គសន្និបាតបានរកឃើញបញ្ហាប្រឈម និងសំណូមពរនានាសម្រាប់ទិសដៅអនុវត្តលើប្រធានបទដែលក្រុមទាំង៦ បានពិភាក្សា និងបង្ហាញ។

ក្នុងនោះ ឯកឧត្ដម គួច ចំរើន អភិបាល​ នៃ​គណ:អភិបាល​ ខេត្តព្រះសីហនុ បានផ្តល់អនុសាសន៍​ មួយចំនួនដូចតទៅ៖

១.រចនាសម្ព័ន្ធប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ដោយយកចិត្តទុកដាក់អនុវត្តតាមលិខិតបទ ដ្ឋានគតិយុត្តិឱ្យមានប្រសិទ្ធភាព ការផ្ទេរភារកិច្ចពីថ្នាក់ជាតិមកក្រុង ស្រុកទទួលបានផ្លែផ្កា។

២.ចាត់ចែងអនុវត្តមូលនិធិអភិវឌ្ឍឃុំ-សង្កាត់ប្រកបដោយតម្លាភាពដោយប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួនបំរើជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឆ្លើយតបទៅនឹងម្ចាស់ឆ្នោត និងប្រមុខរាជរដ្ឋាភិបាល ស្របតាមកំណែទម្រង់ស៊ីជម្រៅក្នុងការអភិវឌ្ឍនៅមូលដ្ឋាន បង្កើនសមត្ថភាពដឹកនាំនៅតាមឃុំ សង្កាត់ ហើយនៅឆ្នាំ២០២១ យើងនឹងដាក់ឱ្យមានការប្រឡងប្រណាំងឃុំ សង្កាត់ទាំង២៩ នៅទូទាំងខេត្តព្រះសីហនុ។

៣.ការអនុវត្តការងារអប់រំ សេវាសុខាភិបាល និងសុរិយោដី បានដាក់ឱ្យដំណើរការនៅក្រុង ស្រុក។

៤.ការពង្រឹងរបៀបរបបការងារ និងការទំនាក់ទំនងរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដើម្បីមានការគាំទ្រ ធ្វើការពិនិត្យ ពិភាក្សាសហការចូលរួមអភិវឌ្ឍមូលដ្ឋាន។

៥.ការងារផ្តល់សេវាសាធារណ: ដោយបង្កើត (ច្រក-ចេញចូលតែមួយ) ប្រកបដោយគណនេយ្យភាព និងតម្លាភាពជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្ដម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន បានផ្តល់ថវិកាលើកទឹកចិត្តដល់ ឃុំ សង្កាត់ ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រឡងប្រណាំងឃុំ សង្កាត់ មានសុវត្ថិភាព​ប្រចាំឆ្នាំ២០១៩ ដល់ ឃុំសង្កាត់ ទាំង២៩ ក្នុងខេត្តព្រះសីហនុ​៖
-លេខ១ មាន៩ឃុំ ក្នុងមួយឃុំទទួលបានថវិកា ១លានរៀល 
-លេខ២ មាន ១៦ឃុំសង្កាត់ ទទួលបានថវិកា ៦៥ម៉ឺនរៀល
-លេខ៣ មាន ៣សង្កាត់ ទទួលបានថវិកា ៤៥ម៉ឺនរៀល​ និងលេខ៤ មាន១ឃុំ ៕







No comments:

Post a Comment

Pages