ខេត្តសៀមរាប៖ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេសបានមកដល់លំនៅដ្ឋានរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធរក្រុង ស្រុកឱ្យអនុលោមតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរមកពីក្រៅប្រទេសទាំងអស់ សូមមេត្តាដាក់ខ្លួនឯងឲ្យនៅដោយឡែកចំនួន១៤ថ្ងៃ និងតាមដានសុខភាព បេីមានចេញរោគសញ្ញា និងសូមពិគ្រោះជំងឺ អាចទំនាក់ទំនងសេវាសុខាភិបាលរដ្ឋ ឬតាមរយៈទូរស័ព្ទលេខ ១១៥ ។
ដើម្បីអនុវត្តឱ្យស្របតាមសេចក្តីណែនាំ ក៏ដូចជាការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញរបស់សុខាភិបាលបានធ្វើការអប់រំនិងណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលទើបធ្វើដំណើរមកពីក្រៅប្រទេសសូមនៅដោយឡែកចំនួន ១៤ថ្ងៃ ទោះបីជានៅលំនៅដ្ឋានរបស់ខ្លួនក៏ដោយ ហើយការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារទប់ស្កាត់កុំឱ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយេីងទាំងអស់គ្នាត្រូវធ្វេីជាចាំបាច់។ ម្យ៉ាងទៀតសូមបងប្អូនសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចនេះសូមចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជម្នះ៕
Tuesday, March 24, 2020
Home
ព័ត៌មានជាតិ
ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ត្រូវបានអាជ្ញាធរចុះពិនិត្យសុខភាព និងណែនាំឱ្យនៅដោយឡែកចំនួន ១៤ថ្ងៃ
ប្រជាពលរដ្ឋធ្វើដំណើរមកពីក្រៅប្រទេស ត្រូវបានអាជ្ញាធរចុះពិនិត្យសុខភាព និងណែនាំឱ្យនៅដោយឡែកចំនួន ១៤ថ្ងៃ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment