អតីតតំបន់ចំការមីន បច្ចុប្បន្នប្រែក្លាយទៅជាដីស្រែ ចំការពណ៌បៃតងដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ - Meas Sara News

Breaking

Saturday, March 14, 2020

អតីតតំបន់ចំការមីន បច្ចុប្បន្នប្រែក្លាយទៅជាដីស្រែ ចំការពណ៌បៃតងដែលជាក្តីប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរខេត្ត សូមសម្តែងការកោតសរសើរ និងអរគុណដល់អង្គការ JMAS ជប៉ុន ប្រចាំកម្ពុជា ដែលបានសហការការងារយ៉ាងល្អជាមួយអាជ្ញាធរខេត្ត និងCMAC ខិតខំលើសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្សល់ទុកមកពីសង្គ្រាមនៅកម្ពុជា ដោយឡែកលើទឹកដីនៃខេត្តបន្ទាយមានជ័យ និងក្នុងភូមិសាស្ត្រស្រុកគោលដៅទាំងអស់ក្រៅពីសកម្មភាពទាំងនេះអង្គការក៏បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កសាងសមិទ្ធផ្សេងៗទៀតមានជាអាទិ៍ សាលារៀន នៅភូមិសាស្ត្រខ្វះខាត និងក្រោយបញ្ចប់គម្រោងបោសសម្អាតមីនរួចរាល់ ដូច មាននៅក្នុងស្រុកម៉ាឡៃកន្លងហើយ បានសម្ភោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ១ខ្នងកាលពីឆ្នាំ២០១៩ នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ។ លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសទទួលជួបពិភាក្សា
ការងារជាមួយគណៈប្រតិភូជប៉ុន នៃអង្គការ CMAC-JMAS ដឹកនាំ Mr.Suenaga Noriyoshi តំណាងអង្គការ JMAS ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងជំនួបពិភាក្សានេះ មានគោលបំណង ដើម្បីសុំកិច្ចសហការណ៍លើការងារបន្តការអភិវឌ្ឍន៍ភ្ជាប់ជាមួយការបោសសម្អាតមីន នៅភូមិសាស្រ្តស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងស្រុកស្វាយចេក ចំនួន ៣ឆ្នាំបន្តទៀត និងជួយជម្រុញក្នុងវិស័យកសិកម្មបន្ថែមទៀត ដោយ JMAS ជាអ្នកឧបត្ថម្ភពូជ និងសម្ភារៈមួយចំនួន នៅលើផ្ទៃដីប្រមាណជាង ១៥ហិចតានៅក្នុងស្រុកម៉ាឡៃ ដើម្បីប្រែក្លាយចំការមីន ទៅជាដីស្រែ ចំការពណ៌បៃតង និងប្រែក្លាយចំការមីន ទៅជាចំការសុបិន្តរបស់ពលរដ្ឋ៕







No comments:

Post a Comment

Pages