ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅក្នុងខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ អញ្ជើញចុះទៅស្រុកកែវសីមា ដើម្បីពិនិត្យការងារ និងសួរសុខទុក្ខ សមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដែលបានសហការគ្នាបានយ៉ាងល្អក្នុងការត្រួតពិនិត្យរាល់អ្នកធ្វើដំណើរចេញចូលក្នុងខេត្តមណ្ឌលគិរី ដោយធ្វើការវាស់កំដៅ និងធ្វើការអប់រំឱ្យបានយល់ដឹងនូវវិធានការបង្ការ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ត្រង់គោលដៅចំនុចព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជាមួយគ្នានោះដែរឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានផ្តល់ជាភេសជ្ជៈ មី ទឹកសុទ្ធ និងថវិកាចំនួន៥០០ដុល្លា ដល់កងកម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះផងដែរ ។
Monday, March 30, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យការងារ និងសួរសុខទុក្ខ សមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ច ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យការងារ និងសួរសុខទុក្ខ សមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ច ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩នៅព្រំប្រទល់ខេត្តមណ្ឌលគិរី-ក្រចេះ
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878









No comments:
Post a Comment