ខេត្តកោះកុង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងស្រះទឹកមួយកន្លែង កាលវេលាម៉ោង០២:៣០នាទីរសៀល នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅក្នុងស្រះទឹកចំការតាកឿន ស្ថិតក្នុងភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្រោយកើតហេតុគេឃើញមានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល សហការជាមួយកម្លាំងពាក់ព័ន្ធ និងមន្រ្តីពេទ្យបង្អែកស្រុកស្រែអំបិល បានចុះទៅត្រួតពិនិត្យសាកសពនោះផងដែរ ។
ប្រភពពីភរិយាសពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស ភាព ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលេី (ជាមនុស្សញៀនស្រា)បានផឹកស្រាស្រវឹង លុះក្រោយមកក៏ប្រទះឃេីញអណ្ដែតក្នុងទឹកស្រះតែម្តង ។
បន្ទាន់ពីសមត្ថកិច្ច និងជំនាញពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារ ផឹកស្រាស្រវឹងធ្លាក់ចូលទឹកស្រះ លង់ស្លាប់ ។
បច្ចុប្បន្ន សពជនរងគ្រោះបានប្រគល់ជូនភរិយា ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
Tuesday, March 10, 2020
Home
សន្តិសុខសង្គម
ប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងស្រះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្រវឹងធ្លាក់ចូលស្រះលង់ស្លាប់
ប្រទះឃើញសពបុរសម្នាក់ស្លាប់ក្នុងស្រះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្រវឹងធ្លាក់ចូលស្រះលង់ស្លាប់
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment