ទីតាំងល្បែងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនៅខាងក្រោយអាស្រមលោកយាយស្គរធំដែលស្ថិតនៅភូមិកំពង់ឬស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍វៀង ខេត្តព្រៃវែង។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានឲ្យដឹងថាពួកគាត់តែងតែឃើញមានការដឹកជញ្ជូនមាន់ជារៀងរាល់ថ្ងៃមកលេងតែពួកគាត់មិនដែលឃើញមានសមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមួយណាហ៊ានចុះមកបង្ក្រាបទេ។
ប្រភពពីអ្នកសង្កេតការណ៍បានឲ្យដឹងថាចំពោះទីតាំងល្បែងជល់មាន់និងអាប៉ោងមួយនេះកំពុងតែដំណើរការយ៉ាងរលូនដោយគ្មានរំខានដល់សមត្ថកិច្ចមូលដ្ឋានឬក៏អាជ្ញាធរដែលពាក់ព័ន្ធឡើយសង្ស័យថាមានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធមួយជាមួយម្ចាស់ទីតាំងហើយមើលទៅ ប្រភពដដែលបានឲ្យដឹងថាគឺពួកគាត់តែងតែឮសូរសំឡេងហ៊ោកញ្ជ្រៀវកងរំពងយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋមានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះលោកអធិការស្រុកពោធិ៍វៀងដែលកំពុងតែមិនអនុវត្តច្បាប់ហើយថែមទាំងឲ្យមានបទល្មើសល្បែងស៊ីសងជាក់ស្ដែងមិនព្រមអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចលោកមានប្រសាសន៍ថាត្រូវតែលុបបំបាត់ចោលនៅល្បែងស៊ីសងគ្រប់ប្រភេទហើយត្រូវអនុវត្ត ភូមិឃុំមានសុវត្ថិភាព9 ចំនុចតែពេលនេះលោកអធិការស្រុកមិនត្រឹមតែល្មើសនិងប្រសាសន៍របស់សម្ដេចទេថែមទាំងបណ្ដោយឲ្យមានល្បែងស៊ីសងទៀងផង។
ប្រជាពលរដ្ឋនៅភូមិឃុំខាងលើសុំសំណូមពរទៅដល់លោកស្នងការខេត្តព្រៃវែងលោកស្នងការមេត្តាជួយចាត់មន្ត្រីឬអាជ្ញាធរដែលពាក់ព័ន្ធដាក់ការស៊ើបអង្កេតចំពោះមន្ត្រីថ្នាក់ក្រោមដែលកំពុងតែឃុបឃឹតបណ្ដោយឲ្យមានល្បែងស៊ីសងក្នុងដែនគ្រប់គ្រងរបស់ខ្លួន។
ខ្ញុំបាទជាអ្នកសារព័ត៌មានរិះគន់ក្នុងន័យស្ថាបនាតែបើសិនជាខ្ញុំបាទមានការសរសេរទៅវាប៉ះពាល់ទៅដល់អាជ្ញាធរឬមន្ត្រីដែលពាក់ព័ន្ធក្នុងភូមិឃុំខាងលើខ្ញុំបាទនិងសុំធ្វើការបកស្រាយសារជាថ្មីម្ដងទៀត។ព័ត៌មានបឋម
Saturday, March 7, 2020
Home
សន្តិសុខសង្គម
ខេត្តព្រៃវែង ល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីខេត្តព្រៃវែងអាជ្ញាធរហាក់ដូចជាមើលមិនឃើញសង្ស័យតែទទួលបានលាភសក្ការៈពីម្ចាស់សង្វៀនហើយមើលទៅ
ខេត្តព្រៃវែង ល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីខេត្តព្រៃវែងអាជ្ញាធរហាក់ដូចជាមើលមិនឃើញសង្ស័យតែទទួលបានលាភសក្ការៈពីម្ចាស់សង្វៀនហើយមើលទៅ
Tags
# សន្តិសុខសង្គម
Share This
Meas Sara News
សន្តិសុខសង្គម
Tags
សន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment