នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរសាទរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ ♥ សន្តិភាព” “ខ្ញុំ ♥ កាកបាទក្រហមកម្ពុជា” នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ ដោយមានការចូលរួមពីលោក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រីស្នំ លោកនាយក លោកស្រីនាយិកា សាលាបឋមសិក្សាចំនួន១៥ក្នុងស្រុកស្រីស្នំ។
ការផ្សព្វផ្សាយនេះគឺផ្ដល់ជាគំនិត និងគំរូមួយចំនួន សម្រាប់លោកគ្រូ អ្នកគ្រូផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សអំពីការងារមនុស្សធម៌ ដើម្បីបណ្ដុះគំនិតពួកគាត់ឱ្យចេះស្រលាញ់ការងារសង្គមការងារមនុស្សធម៌ និងអាចគូគំនូរដោយចេញពីទឹកចិត្តក្នុងការស្រលាញ់ចូលចិត្តការងារនេះ។ សម្រាប់ការវាយតម្លៃគំនូរមួយផ្ទាំងៗត្រូវផ្តោត និងពិនិត្យលើក ទឹកដៃគូរ ខ្លឹមសារគំនូរ និង សោភ័ណភាព៕
Friday, March 6, 2020
Home
ព័ត៌មានខ្លីៗ
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរសាទរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ ♥ សន្តិភាព” “ខ្ញុំ ♥ កាកបាទក្រហមកម្ពុជា”
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរសាទរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ ♥ សន្តិភាព” “ខ្ញុំ ♥ កាកបាទក្រហមកម្ពុជា”
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878



No comments:
Post a Comment