កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការការពារ ការទប់ស្កាត់ ការបង្ការការនៃជំងឺកូវិដ Covid-19 នៅក្នុងខេត្តសៀមរាប - Meas Sara News

Breaking

Saturday, March 21, 2020

កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការការពារ ការទប់ស្កាត់ ការបង្ការការនៃជំងឺកូវិដ Covid-19 នៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ មានបើកកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធការការពារ ការទប់ស្កាត់ ការបង្ការការនៃជំងឺកូវិដ Covid-19 នៅក្នុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ដោយមានការចូលរូមអញ្ជើញពីលោក ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី អភិបាល នៃគណ:អភិបាលក្រុង-ស្រុក  និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងនោះ អង្គប្រជុំបានដាក់វិធានការការពារ បានចាត់ចែង និងរៀចំវិធានការការពារមួយចំនួន ដូចខាងក្រោម៖
-បានបង្កើតគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ (Covid-19) ខេត្តសៀមរាប ដោយមានមន្ទីរសុខាភិបាលជាសេនាធិការ ។
-រដ្ឋបាលខេត្ត បានធ្វើការផ្សពផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ ០០៣ សណន ស្តីពីការផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព និងសាធារណជនទូទៅក្នុងខេត្តសៀមរាប។
-បានរៀបចំសេចក្តីជូនដំណឹង សេចក្តីណែនាំ ពាក់ព័ន្ធនឹងវិធានការការពារ ទប់ស្កាត់ជំងឺកូវីដ (Covid-19)។
 -រដ្ឋបាលខេត្ត បានធ្វើការណែនាំដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយរដ្ឋបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍របស់ខេត្ត តាមរយ:ប្រព័ន្ធបណ្តាញសង្គម (page facebook) និង LED សាធារណ:ចំនួន ០២កន្លែង ក្នុងក្រុងសៀមរាបផងដែរ ជាមួយគ្នានេះ រដ្ឋបាលក៏បានបន្តជំរុញការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន អំពីការការពារ អនាម័យ ឲ្យបានជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
-ចំពោះការផ្សព្វផ្សាយព័ត៌មាន អំពីជំងឺកូវីដ (Covid-19) សូមយកតែព័ត៌មានដែលផ្សព្វផ្សាយពីរដ្ឋាភិបាល ក្រសួងសុខាភិបាល ផេករបស់រដ្ឋបាលខេត្ត និងវិទ្យុខេត្ត ទូរទស្សន៍ខេត្ត ។
-រដ្ឋបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ត្រូវសហការជាមួយមន្ទីរសុខាលភិបាលខេត្ត ដើម្បីរៀបចំផែនការពិនិត្យលទ្ធភាពបាញ់ថ្នាំសម្លាប់មេរោគតាមទីសាធារណ: និងតាមស្ថាប័នរបស់ខ្លួន រួមទាំងអាជីវកម្មដ្ឋានមួយចំនួនក្នុងខេត្តសៀមរាប។
-រដ្ឋបាលក្រុង-ស្រុក ត្រូវតាមដានពាក់ព័ន្ធនឹងទិន្នន័យការវិលត្រឡប់ពីការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ ដោយពិនិត្យតាមដាន និងរាយការណ៍មករដ្ឋបាលឲ្យបានជាប្រចាំ។







No comments:

Post a Comment

Pages