សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានផ្សព្វផ្សាយនៅតាមក្រុង ស្រុក អំពីការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ - Meas Sara News

Breaking

Saturday, April 11, 2020

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានផ្សព្វផ្សាយនៅតាមក្រុង ស្រុក អំពីការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ

ខេត្តសៀមរាប៖ កាលពីនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានធ្វើការណែនាំដល់ក្រុមការងារ សសយក ដើម្បីចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ ការការពារ ការសម្អាតអនាម័យផ្ទាល់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមទីសាធារណៈ អាជីវករនៅតាមផ្សារ និងប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ក៏ដូចជាតាបណ្តាស្រុកទាំង១១ផងដែរ។

ការផ្សព្វផ្សាយ គឺដើម្បីយើងទាំងអស់គ្នារួមសាមគ្គី ក្នុងការប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានជាប្រចាំនូវគ្រប់វិនាទីនៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល នោះប្រទេសជាតិយើងឆ្លងផុតពីជម្ងឺកូវីដ១៩នេះគ្រប់ៗគ្នា៕





No comments:

Post a Comment

Pages