ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បន្តចុះអប់រំផ្សព្វផ្សាយ និងណែនាំអំពីវិធានការទប់ស្កាត់ បង្ការ នូវមេរោកកូវីដ១៩ ព្រមទាំងចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ នៅស្រុកគិរីវង់ - Meas Sara News

Breaking

Saturday, April 25, 2020

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បន្តចុះអប់រំផ្សព្វផ្សាយ និងណែនាំអំពីវិធានការទប់ស្កាត់ បង្ការ នូវមេរោកកូវីដ១៩ ព្រមទាំងចែកអំណោយដល់ពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ នៅស្រុកគិរីវង់

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត លោក ខាន់ សុខា អភិបាលរងខេត្ត ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ លោកអភិបាលរងស្រុក និងមន្រ្តីរាជការសាលាស្រុក បានអញ្ជើចូលរួមក្នុងពិធីផ្ដល់អំណោយគ្រឿងឧបភោគបរិភោគ ដល់ពលរដ្ឋខ្វះខាត ចំនួន ៩០គ្រួសារ នៅសាលាស្រុកគិរីវង់ ព្រមទាំងឆ្លៀតឱកាសអប់រំផ្សព្វផ្សាយ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការទប់ស្កាត់ និងបង្ការការរីករាលដាលនៃមេរោគកូវីដ១៩ កុំឲ្យមានការឆ្លងរាលដាលនៅសហគមន៍ ។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើណែនាំដល់ពលរដ្ឋគ្រប់មូលដ្ឋានត្រូវ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្ត និងសហការរួមគ្នា ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ ជាមួយនឹងរាជរដ្ឋាភិបាល កុំឲ្យមានការឆ្លងរីករាលដាលជម្ងឺដ៏សហាវមួយនេះក្នុងសហគមន៍របស់យើង។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការយល់ដឹង និងរួមគ្នាប្រយុទ្ធប្រឆាំង និងជម្ងឺកូវីត១៩ សំខាន់បំផុតគឺបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវតែអនុវត្ត និងស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមសហការគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តនូវវិធានអនាម័យ ពិសេសវិធានគម្លាតសុវត្ថិភាព ដោយមិនត្រូវជួបជុំឬប្រមូលផ្តុំមនុស្សច្រើននាក់ឡើយ ធ្វើដូច្នោះគឺយើងនឹងអាចបញ្ចប់ជម្ងឺកូវីត១៩នេះបាន ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បន្ថែមទៀតថា សុវត្ថិភាពសហគមន៍ និងសុវត្ថិភាពសង្គមទាំងមូល ដោយគ្មានកូវីត១៩ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋនេះតែម្តង ព្រោះប្រសិនបើបងប្អូនចូលរួមអនុវត្ត យ៉ាងម៉ឺងម៉ាត់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល នោះយើងប្រាកដជាយកឈ្នះកូវីត១៩ ហើយយើងក៏ក្លាយជាប្រទេសគំរូលើពិភពលោកដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីត១៩នេះ ឲ្យរលាយបាត់ ។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានបន្ថែមទៀតថា ប្រសិនបងប្អូនទាំងអស់មានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ក្នុងនាមជាអណាព្យបាលត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ត្រូវធ្វើការដាក់ខ្លួនដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និត ស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ប្រសិនមានអាការៈសង្ស័យណាមួយត្រូវប្រញាប់ទាក់ទងមកមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមលេខ ១១៥។

សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរគឺជាអំណោយបានមកពីសប្បុរសជននានា ផ្ដល់ជូន រដ្ឋបាលខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគកូវីដ សម្រាប់ផ្ដល់ពលរដ្ឋរងគ្រោះដោយសារ ផលប៉ះពាល់ពីមេរោគកូវីដ។ ពលរដ្ឋខ្វះខាតចំនួន ៩០គ្រួសារ ទទួលបានក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម អំបិល១គីឡូ ប៊ីចេង១គីឡូ ទឹកត្រី១យួរ មី២៥កញ្ចប់ អាលកុល១ដប សាប៊ូ ២ដុំ និងក្រម៉ា ១ ផងដែរ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយះពេលផងដែរ៕



No comments:

Post a Comment

Pages