រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត - Meas Sara News

Breaking

Monday, April 13, 2020

រដ្ឋបាលខេត្តកំពត ទទួលអំណោយពីក្រុមហ៊ុនស៊ីម៉ងត៍ ខេស៊ីមេន ដើម្បីយុទ្ធនាការបង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ៦រោជ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងខេត្តព្រះសីហនុ មានជាសម្ភារៈបរិក្ខាពេទ្យ អង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួន ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីជាការចូលរួមប្រយុទ្ធប្រឆាំង និងជំងឺ Covid-19 ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែង អំណរគុណដល់សប្បុរសជន ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត នាំយកអំណោយជាសម្ភារ:បរិក្ខាពេទ្យ  អង្ករ និងថវិកា ឧបត្ថមដល់រដ្ឋបាលខេត្តព្រះសីហនុ បំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងខេត្តព្រះសីហនុ សកម្មភាពនេះជាទឹកចិត្តសប្បុរសធម៌ នៃវប្បធម៌ចែករំលែកក្នុងគ្រាដែលយើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ៕




No comments:

Post a Comment

Pages