ខេត្តសៀមរាប៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់ស្រង៉ែបានទទួលអំណោយពីលោក ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និងលោក កោះ ឆាន និងភរិយា ព្រមទាំងលោក ហន រដ្ឋា នៅអភិរក្សដ្ឋានអង្គរ ដើម្បីប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែរខ្វះខាតស្បៀងចំនួន ១០០ គ្រួសារដែលមានជីវភាពខ្វះខាត ក្នុងពេលជំងឺឆ្លង កូវីត ១៩ កំពុងរីករាលដាលទូទាំងសកលលោក។
អំណោយទាំងនោះរួមមាន អង្ក ១តោន និង សម្ភារៈមួយចំនួនដូចជា ទឹកត្រី ទឹកស៉ីអ៉ីវ ប្រេងឆា មី ប៊ីចេង និង ថវិការបស់លោកប្រធានក្រុមការងាផ្ទាល់ចំនួន ២ លានរៀល សម្រាប់ទិញជាសម្ភារៈជួយឧបត្ថមដល់ ក្នុងនោះផងដែរលោកប្រធានក្រុមការងាឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ និង លោក កោះ ឆាន និង ភរិយា ព្រមទាំង លោក ហន រដ្ឋា បានចូលរួមថវិកាដល់ក្រុមប្រឹក្សាសង្កាត់ក្នុងម្នាក់ទទួលបាន ៥០០០០រៀល និង លោកមេភូមិ អនុភូមិ សមាជិក សរុប ២១នាក់ និង នគរបាលប៉ុស្ដិ៍ចំនួន ៤នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣០០០០រៀល និង ជំនួយការសង្កាត់ ៤នាក់ ព្រមទាំងស្មៀនសង្កាត់ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០០០០រៀល៕
Wednesday, April 15, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ស្រង៉ែ បានទទួលអំណោយពីសប្បុរសជនទុក ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែរខ្វះខាតស្បៀងចំនួន ១០០ គ្រួសារ
រដ្ឋបាលសង្កាត់ស្រង៉ែ បានទទួលអំណោយពីសប្បុរសជនទុក ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែរខ្វះខាតស្បៀងចំនួន ១០០ គ្រួសារ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment