ខេត្តត្បូងឃ្មុំ៖ នៅព្រលប់ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារទប់ស្កាត់ជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ អមដំណេីរដោយលោកនាយរដ្ឋបាល និងសហការី បានទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ។
ឯកឧត្តម អភិបាលរងខេត្ត បានមានសំណេះសំណាល ណែនាំដល់បងប្អូនខ្មែរដែលត្រឡប់ពីប្រទេសថៃ ពីបញ្ហាឆ្លងរបស់ជំងឺកូវិដ១៩ និងវិធីការពារខ្លួន ជាពិសេសត្រូវ រក្សាខ្លួនអោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទេីបអាចស្និទ្ធស្នាលជាមួយគ្នាជាធម្មតាវិញ។
ឯកឧត្តម អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងណែនាំមន្ទីរអង្គភាពជំនាញ ខាងសុខាភិបាលស្រុក ត្រូវយកចិត្តទុកដាក់តាមដាន និងសហការជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ ភូមិ ដេីម្បីមានវិធានការការពារគ្រប់ពេលវេលា។
Thursday, April 2, 2020
Home
ព័ត៌មានជាតិ
ក្រុមការងារទប់ស្កាត់ជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ ទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ
ក្រុមការងារទប់ស្កាត់ជំងឺកូវីដ១៩ខេត្តត្បូងឃ្មុំ ទៅទទួលបងប្អូនប្រជាពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ នៅសាលាស្រុកអូររាំងឪ
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment