ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជន មានដូចជាទឹកសុទ្ធ ទឹកក្រូច មី ម៉ាស់ ថវិកា នឹងសម្ភារមួយចំនួនផ្សេងទៀត ជូនដល់រដ្ឋបាលខេត្តសីហនុ ដើម្បីបំរើការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលតែងតែជួយឧបត្ថម្ភអំណោយ ពិសេសក្នុងកាលៈទេសៈនេះ បើទោះបីកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដើម្បីការពារទប់ស្កាត់ នូវជំងឺនេះ ។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួនឱ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ជាពិសេសលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ទឹកស្អាត ជែល និងអាល់កុលឱ្យបានញឹកញាប់ ពាក់ម៉ាស់ការពារ ជៀសឱ្យបានការជួបជុំប្រមូលផ្តុំគ្នាជាដើម ៕
Thursday, April 23, 2020
Home
ព័ត៌មានខ្លីៗ
រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ ផ្តល់ជូនដល់រដ្ឋបាលខេត្តសីហនុ ដើម្បីបំរើការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ ផ្តល់ជូនដល់រដ្ឋបាលខេត្តសីហនុ ដើម្បីបំរើការងារប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment