លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ និងគ្រួសាររចាស់ជរាគ្មានទីពឹង - Meas Sara News

Breaking

Monday, April 6, 2020

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ និងគ្រួសាររចាស់ជរាគ្មានទីពឹង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ មានជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្តល់ជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរចំនួន១០គ្រួសារ និងគ្រួសារងាយរងគ្រោះចាស់ជរាគ្មានទីពឹង ចំនួន០៥គ្រួសារ នៅស្រុកថ្មបាំង ខេត្តកោះកុង។

នាឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ការចូលរួមចែករំលែកនូវថវិកាគ្រឿងឧបភោគបរិភោគ នាពេលនេះ មិនអាចសមស្របតាមតម្រូវការរបស់បងប្អូននោះទេ តែជាការចូលរួមមួយចំណែកតូចតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺការចូលរួមការពារថែរក្សាសុវត្ថិភាពដើម្បីចៀសវាងអោយបាននូវគ្រោះថ្នាក់នានា។ជាមួយនេះផងដែរសូមបងប្អូនមេត្តាការពារពីការរីករាលដាលនៃជំងឺកូវីដ១៩ អោយបានគ្រប់ៗគ្នា៕






No comments:

Post a Comment

Pages