តាកែវ៖ នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទីថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយ លោក យឹម ច័ន្ទថន នាយកប្រតិបត្តិសាខា បានអញ្ជើញប្រគល់សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ដល់ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ទាំង ១០ ដើម្បីចែកជូនពលរដ្ឋក្រីក្រខ្វះខាត ដំណាក់កាលកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
អំណោយដែលបានប្រគល់ជូន អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្រុក សរុបចំនួន៖ អង្ករ ៤៥០បាវ ត្រីខ ៤៥០យួរ ទឹកត្រី ៤៥០យួរ អំបិលកន្លះគីឡូ ៤៥០ កញ្ចប់ ប៊ីចេងកន្លះគីឡូ ៤៥០កញ្ចប់ អាលកុល ៣០០លីត្រ សាប៊ូ ៩០០ដុំ ម៉ាស់ ៤០០០ម៉ាស់ និងផ្ទាំងផ្សព្វផ្សាយចំនួន ៤០០សន្លឹក៕
Monday, April 27, 2020
Home
ព័ត៌មានខ្លីៗ
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញប្រគល់សម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ទាំង១០ ក្នុងដំណាក់កាលកូវីដ១៩
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ អញ្ជើញប្រគល់សម្ភារប្រើប្រាស់ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ អនុសាខាកាកបាទក្រហមកម្ពុជាក្រុង ស្រុក ទាំង១០ ក្នុងដំណាក់កាលកូវីដ១៩
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment