ខេត្តសៀមរាប៖ គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ផ្លូវភូមិតាវៀន និងភូមិជន្លង់ ចាប់ពីផ្លូវ ៧មករា (ចំណុចតារាងបាល់ភូមិជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ប្រវែង ៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ មុខកាត់ ០.៨ម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបានប្រហែល២០% ។
សូមបញ្ជាក់ថា ផ្លូវនេះជាផ្លូវមួយខ្សែក្នុងចំណោមគម្រោងក្នុងឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ដែលផ្លូវនេះមានប្រវែង៧៩០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវ ចាប់ពីផ្លូវ៧មករា (ចំណុចតារាងបាល់ជន្លង់) ដល់ផ្លូវក្រោយផ្សារលេី ស្ថិតនៅភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប ដេីម្បីរៀបចំបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាប។
ដូចនេះសូមបងប្អូនសាធារណជនដែលរស់នៅតាមដងផ្លូវនេះ សូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការទាំងអស់គ្នា។
ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋមានស្មារតីចូលរួម ដើម្បីឲ្យគម្រោងនេះអនុវត្តទៅបានតាមការគ្រោងទុក៕
Tuesday, April 28, 2020
Home
ព័ត៌មានខ្លីៗ
ដំណើរការសាងសង់ផ្លូវចាក់បេតុងនិងចាក់លូ មុខកាត់ ០.៨០ម៉ែត្រ ប្រវែង៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅភូមិតារៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប
ដំណើរការសាងសង់ផ្លូវចាក់បេតុងនិងចាក់លូ មុខកាត់ ០.៨០ម៉ែត្រ ប្រវែង៧៣០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅភូមិតារៀន និងភូមិជន្លង់ សង្កាត់សាលាកំរេីក ក្រុងសៀមរាប
Tags
# ព័ត៌មានខ្លីៗ
Share This
Meas Sara News
ព័ត៌មានខ្លីៗ
Tags
ព័ត៌មានខ្លីៗ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878







No comments:
Post a Comment