ឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២០ ក្នុងឃុំត្រងិល ស្រុកកំពង់លែង - Meas Sara News

Breaking

Tuesday, April 21, 2020

ឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២០ ក្នុងឃុំត្រងិល ស្រុកកំពង់លែង

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមសេចក្តីជូនដំណឹងលេខ ០៤ សជណ ចុះថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២០ ដែលមានគម្រោងចំនួន ០៣ ក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅសាលាឃុំត្រងិល ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង វេលាម៉ោង ៨:០០ នាទីព្រឹក មានបើកកិច្ចប្រជុំស្តីពីការបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២០ ចំនួន ០៣ ឃុំ ស្ថិតក្នុងឃុំត្រងិល ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការបុរេលក្ខណៈសម្បត្តិវាយតម្លៃអ្នកទទួលការប្រចាំឆ្នាំ។

ពិធីដាក់ឱ្យដេញថ្លៃនេះដោយមានការចូលរួមពីនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត អាជ្ញាធរឃុំ។ ហើយគម្រោងនេះដេញថ្លៃនេះមានចំនួន ៦ក្រុមហ៊ុន ដែលបានចូលរួមដេញថ្លៃ ក្នុងការជួសជុលផ្លូវលំ ក្រាលគ្រួសក្រហម នៅភូមិត្រងិល ឃុំត្រងិល នេះតែម្តង។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ស៊្រន សំឫទ្ធី បានស្នើឱ្យម្ចាស់គម្រោងដែលដេញថ្លៃបាន៖ ១.សូមអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមកិច្ចសន្យា ២.អនុវត្តទៅតាមការណែនាំរបស់គណៈកម្មការ ៣.តាំងចិត្តចូលរួមនូវការអភិវឌ្ឍន៍ភូមិិ ឃុំ ត្រូវដែលត្រូវដេញថ្លៃបាននេះ ៕





No comments:

Post a Comment

Pages