សម្ភារ និងស្បៀងអាហារបម្រុងរបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ត្រូវបានយកទៅប្រគេនព្រះសង្ឃនៅវត្តទួលវិហារ ឃុំស្វាយជុក - Meas Sara News

Breaking

Monday, April 13, 2020

សម្ភារ និងស្បៀងអាហារបម្រុងរបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ត្រូវបានយកទៅប្រគេនព្រះសង្ឃនៅវត្តទួលវិហារ ឃុំស្វាយជុក

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក វន ស៉ីផា អភិបាលស្រុក រួមជាមួយលោក និងលោកស្រីអភិបាលរងស្រុក, ការិយាល័យស្រុក , លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំស្វាយជុក បាននាំយកសម្ភារស្បៀងអាហារ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅវត្តទួលវិហារ ស្ថិតនៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបាននាំយកទៅប្រគេនជូនក្នុងពេលនោះរួមមាន៖ អង្ករ ចំនួន១០០គីឡូក្រាម, មីជាតិ ចំនួន២កេស, អំបិល ចំនួន២គីឡូក្រាម, ត្រីខកំប៉ុង ចំនួន២០កំប៉ុង, សាប៊ូ Protect ចំនួន១២ដុំ, ទឹកត្រី ចំនួន១២ដប, ទឹកស៉ីអីវ ចំនួន១២ដប, ម៉ាស់ ចំនួន៥០ម៉ាស់, បច្ច័យព្រះសង្ឃ ចំនួន១០ម៉ឺនរៀល និងបច្ច័យជូនគណ:កម្មការអាចារ្យវត្ត ចំនួន៨ម៉ឺនរៀល។

សូមបញ្ជាក់ថាអំណោយខាងលើជារបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ បានផ្តល់ជូនរដ្ឋបាលស្រុកនូវសម្ភារ និងស្បៀងអាហារបម្រុងដើម្បីរក្សាទុកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ដល់វត្តអារាម និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃឃុំទាំង០៩ របស់ស្រុកសាមគ្គីមានជ័យ ដែលមានមានជីវភាពខ្វះខាតស្បៀងអាហារនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលខាងមុខ ពិសេសនៅក្នុងកាលៈទេសៈនៃការបង្ការ និងទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។​

ឆ្លៀតក្នុងឱកាសនោះ លោក វន ស៉ីផា អភិបាលស្រុក ក៏បានផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្ករដោយកូរ៉ូណាវីរុស​ ដើម្បីចូលរួមក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងសូមអំពាវនាវដល់ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត និងពុទ្ធ បរិស័ទប្រជាពលរដ្ឋចំណុះជើងវត្ត សូមចូលរួមអនុវត្តតាមបទបញ្ជាររបស់រាជរដ្ឋាភិបាល , សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវ: ទាំងអស់គ្នាសំដៅចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) ៕



No comments:

Post a Comment

Pages