ថ្នាំញៀនជាង១សែនគ្រាប់ ត្រូវសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាប និងរឹបអូសបាននៅក្នុងខណ្ឌពោធិ៍សែនជ័យ - Meas Sara News

Breaking

Thursday, April 30, 2020

ថ្នាំញៀនជាង១សែនគ្រាប់ ត្រូវសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាប និងរឹបអូសបាននៅក្នុងខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ច្រើនណាស់លោកអើយ ថ្នាំញៀនជាង១សែនគ្រាប់ ត្រូវសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្រ្កាប និងរឹបអូសបាននៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា តាមការបញ្ជាដឹកនាំដោយផ្ទាល់របស់ ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង០២:៤០នាទីរសៀល នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញ"ក១១" របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសំរបសំរួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានចុះបង្ក្រាបករណីកែឆ្នៃ ជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងថ្នាំញៀនជាង១សែនគ្រាប់ ។

ជនសង្ស័យមានឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិ ចិនហុងកុង កាន់លិខិតឆ្លងដែនលេខ KJ06288571 និងម្នាក់ទៀតឈ្មោះ THET THET HLAING ភេទស្រី ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746 ។ ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនអិចស្តាស៊ី ប្រមាណ ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់: ៥៧គក្រ.៣៨ និងម៉ាស៊ីនកែឆ្នៃ២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និងមុខសញ្ញាពាក់ព័ន្ធ ៕




No comments:

Post a Comment

Pages