ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក តាំង សុខឃី និងសហការី នូវទឹកស៊ីអុីវចំនួន ២០០យួរ និងទឹកអាល់កុល ចំនួន៣០០លីត្រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខា ។
លោក តាំង សុខឃី បានសន្យា លោកនឹងបន្តការជួយឧបត្ថម្ភនូវសម្ភារអំណោយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមក្នុងកម្មវិធីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅថ្ងៃខាងមុខបន្តទៀត ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក តាំង សុខឃី និងសហការីជាសប្បុរសជន ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តម បានសន្យាថា នឹងនាំយកអំណោយដ៏សប្បុរសទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅនៅក្នុងកម្មវិធីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងខេត្តកណ្តាល ដោយគ្មានការរើសអើងចំពោះពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ និងឲ្យបានស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ឯកឧត្តមសូមជូនពរដល់លោក និងសហការី ឲ្យបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕
Friday, April 24, 2020
Home
ព័ត៌មានជាតិ
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលនូវអំណោយមនុស្សធម៌ ដែលសប្បុរសជនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញទទួលនូវអំណោយមនុស្សធម៌ ដែលសប្បុរសជនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
Tags
# ព័ត៌មានជាតិ
Share This
Meas Sara News
ព័ត៌មានជាតិ
Tags
ព័ត៌មានជាតិ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment