ខេត្តកណ្ដាល៖ ក្រុងតាខ្មៅ និងបណ្ដាស្រុកដទៃទៀតនឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ នៅគ្រប់ផ្លូវទាំងអស់ និងផ្លូវសំខាន់ៗមួយចំនួននៅតាមបណ្ដាស្រុកផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំតម្លើងបង្គោលដងគោមអគ្គិសនីបំភ្លឺផ្លូវសាធារណៈ របស់រដ្ឋបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកណ្ដាល។
ឯកឧត្ដមអភិបាលបន្តថា នៅក្រុងតាខ្មៅ នឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ នៅគ្រប់ផ្លូវទាំងអស់ក្នុងក្រុងតាខ្មៅ ហើយនៅតាមបណ្ដាស្រុកដទៃទៀត ក៏នឹងមានភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមផ្លូវសំខាន់ៗមួយចំនួនផងដែរ ហើយការដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈនេះ មិនត្រឹមតែសម្រាប់បំភ្លឺផ្លូវប៉ុន្នោះទេ តែវាបានលើកកម្ពស់សោភ័ណ្ឌភាពផ្លូវ និងសោភ័ណ្ឌក្រុង ស្រុក ផងដែរ។
ឯកឧត្ដមបន្ថែមថា ក្រៅពីការតម្លើងភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្ដាបង្គោលភ្លើង ត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីងាយស្រួលក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក្នុងខេត្តកណ្តាល។
ឯកឧត្ដមបានស្នើអោយក្រុមការងារ ត្រូវធ្វើការសិក្សាអោយបានច្បាស់លាស់ ដោយរកក្រុមហ៊ុនអោយបានត្រឹមត្រូវ អោយធានានូវការប្រើប្រាស់បានយូរអង្វែង ព្រមទាំងមានការថែទាំ ជួសជុលជាប្រចាំ ដើម្បីធានាបានការភ្លឺជានិច្ច។
Thursday, May 21, 2020
កិច្ចប្រជុំតម្លើងបង្គោលដងគោមអគ្គិសនីបំភ្លឺផ្លូវសាធារណៈ របស់រដ្ឋបាលខេត្តកណ្ដាល
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878








No comments:
Post a Comment