ខេត្តសៀមរាប៖ រសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅរដ្ឋបាលសាលាខេត្តសៀមរាប បានដំណើរកិច្ចប្រជុំស្តីពី ការពិនិត្យស្ថានីយទូរសព្ទចល័តរបស់ក្រុមហ៊ុន រៀតធេល (ខេមបូឌា) “មិត្តហ្វូន” ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ស្តីកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោកនាយករងរដ្ឋបាលសាលាខេត្ត, តំណាងទីចាត់ការអន្តរវិស័យ,ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍, តំណាងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដីខេត្ត, និងតំណាងក្រុមហ៊ុន រៀតធេល (ខេមបូឌា) ផងដែរ។
កិច្ចប្រជុះនេះ បានធ្វើការពិនិត្យ និងពិភាក្សាលើសំណើ និងទីតាំងរបស់ក្រុមហ៊ុន រៀតធេល (ខេមបូឌា) ដែលបានស្នើរសុំកិច្ចសហការណ៍ជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធក្រោមឳវាទរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំបែបបទឯកសារ ហើយចំពោះស្ថានីយទូរសព្ទចល័ត ដែលបានសាងសង់រួចតាំងពីឆ្នាំ២០០៧រហូតដល់បំណាច់ឆ្នាំ២០១៩ក្នុងភូមិសាស្រ្តខេត្តសៀមរាប សរុបចំនួន ២៣៦ទីតាំង រួមមាន៖ស្រុកអអង្គរជុំ ចំនួន ១២ ស្ថានីយ,ស្រុកប្រាសាទបាគង ចំនួន ១៣ ស្ថានីយ, ស្រុកជីក្រែង ចំនួន ២៥ ស្ថានីយ,ស្រុកពួក ចំនួន ១៩ ស្ថានីយ,ស្រុកសូទ្រនិគម ចំនួន ១៧ ស្ថានីយ,ស្រុកស្វាយលើចំនួន ១២ ស្ថានីយ,ស្រុកអអង្គរធំ ចំនួន ០៤ ស្ថានីយ,ស្រុកបន្ទាយស្រី ចំនួន ១០ ស្ថានីយ,ស្រុកក្រឡាញ់ ចំនួន ១១ ស្ថានីយ, ក្រុងសៀមរាប ចំនួន ៩២ ស្ថានីយ, ស្រុកស្រីស្នំ ចំនួន ០៨ ស្ថានីយ និងស្រុកវ៉ារិន ចំនួន ១៣ ស្ថានីយ។
ក្រោយពីពិនិត្យលើការធ្វើបទបង្ហាញរបស់តំណាងក្រុមហ៊ុន អង្គប្រជុំបានស្នើឲ្យក្រុមហ៊ុនត្រូវភ្ជាប់ឯកសារដែលមានកំណត់នៅក្នុងច្បាប់ និងនីតិវិធីជាធរមាន ហើយត្រូវឲ្យក្រុមហ៊ុនចុះបញ្ជីតាមច្បាប់ ដើម្បីពិនិត្យ និងធានាលើគុណភាពសំណង់៕
Tuesday, May 12, 2020
Home
ព័ត៌មានជាតិ
កិច្ចប្រជុំក្រុមការងារចម្រុះមុនចុះពិនិត្យស្ថានីយទូរសព្ទចល័តរបស់ក្រុមហ៊ុនរៀតធេល (ខេមបូឌា) “មិត្តហ្វូន”
កិច្ចប្រជុំក្រុមការងារចម្រុះមុនចុះពិនិត្យស្ថានីយទូរសព្ទចល័តរបស់ក្រុមហ៊ុនរៀតធេល (ខេមបូឌា) “មិត្តហ្វូន”
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878




No comments:
Post a Comment