ប្រជាពលរដ្ឋ គ្រួសារជនងាយរងគ្រោះ ចំនួន ០៨គ្រួសារ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទទួលបានអំណោយពីថ្នាក់ដឹកនាំខេត្ត - Meas Sara News

Breaking

Saturday, May 23, 2020

ប្រជាពលរដ្ឋ គ្រួសារជនងាយរងគ្រោះ ចំនួន ០៨គ្រួសារ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទទួលបានអំណោយពីថ្នាក់ដឹកនាំខេត្ត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ន សុភី  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារជនងាយរងគ្រោះ ចំនួន ០៨គ្រួសារ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង អាជ្ញាធរក្រុង និងសង្កាត់ចូលរួមផងដែរ។

លោកជំទាវ ប៊ន សុភី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តមអភិបាលខេត្ត ជូនដល់បងប្អូន និងបានផ្តល់អំណោយ សម្ភារមួយចំនួន ជូនថវិកាចំនួន ០៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ២០ ០០០រៀល និងម៉ាស់ក្រណាត់មួយចំនួនផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវអភិបាលរងខេត្ត បានសំណូមពរដល់បងប្អនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សូមចូលរួមការពារកុំឱ្យមានការផ្ទុះ នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង ដោយយើងត្រូវរួមគ្នាបន្ត អនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលការរណែនាំរបស់ក្រសួងសុខាភិបាល។ ត្រូវផ្តើមពីយើងម្នាក់ៗ ខ្លួនយើង គ្រួសារយើង សហគមន៍យើង  និងសង្គមជាតិយើង។

ក្នុងនោះត្រូវអនុវត្តឱ្យបានជាប្រចាំដូចខាងក្រោម៖
១. លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។ 
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤.  ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់។ 
៥.  បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។ 
៦. ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ 
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕



No comments:

Post a Comment

Pages