ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១០កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជេីញចូលរួមក្នុងពិធីចែកសម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន ៣សហគមន៍ គឺ សហគមន៍ព្រៃខ្លុង សហគមន៍ព្រៃធ្នង់ និងសហគមន៍តាច្រាញ់ ស្ថិតក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីលោក ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុកស្វាយលេី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុកស្វាយលេី លោក ប្រធាន អនុមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អភិបាលរងស្រុកប្រាសាទបាគង លោក នាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប លោក នាយក នាយរងសង្កាត់ព្រៃឈេី កងកម្លាំងប្រដាប់អារុធទាំង៣ តំណាងមន្ទីរបរិស្ថាន មន្រ្តីជំនាញពាក់ព័ន្ធនានា និងតំណាងសហគមន៍ព្រៃឈេីទាំង៣។
ក្នុងពិធីនេះ លោក អភិបាលរងខេត្ត បានមានមតិសំណេះសំណាល ណែនាំដល់បងប្អូនប្រជាសហគមន៍អោយចូលរួមទប់ស្កាត់ជំងឺកូវី ១៩ (COVID-19) និងណែនាំដល់សហគមន៍អោយបន្តការសហការគ្នាក្នុងការការពារព្រៃសហគមន៍អោយបានគង់វង្ស ដេីម្បីជាប្រយោជន៍សាធារណះ ក៏ដូចជាការរក្សាបាននូវបរិស្ថានបៃតង។
ជាមួយគ្នានោះដែរ លោក អភិបាលរង ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដែលរួមមាន វិទ្យុទាក់ទងចំនួន ៩គ្រឿង អាវ ៦០ ស្លាកហាមឈូកឆាយទន្រ្ទានដីព្រៃសហគមន៍ចំនួន ៣០០ស្លាក និងថវិកាចំនួន ១,២០០,០០០រៀល ដោយក្នុងមួយសហគមន៍ទទួលបានវិទ្យាទាក់ទងចំនួន ៣គ្រឿង អាវ ២០ ស្លាកសញ្ញាចំនួន ១០០ស្លាក ថវិកាចំនួន ៤០០,០០០រៀល និងបានឧបត្ថម្ភថវិកាដល់កងកម្លាំងប្រដាប់អាវុធទាំង៣ចំនួន ១,២០០,០០០រៀល ដោយក្នុងមួយអង្គភាពទទួលបានថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានចូលរួមដាំកូនឈេី ចុះពិនិត្យដេីមឈេីពូជ និងថតរូបអនុស្សាវរីយ៍ផងដែរ។
Saturday, May 2, 2020
Home
ព័ត៌មានជាតិ
ពិធីចែកសម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន ៣សហគមន៍ ស្ថិតក្នុងស្រុកស្វាយលេី
ពិធីចែកសម្ភារដល់ប្រជាសហគមន៍ព្រៃឈេីនៅចំការពូជឈេីធ្នង់ចំនួន ៣សហគមន៍ ស្ថិតក្នុងស្រុកស្វាយលេី
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878




No comments:
Post a Comment