ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រី​នគរបាល​ដែល​បាន​ជ្រើសរើស​បំពេញ​ក្រប​ខ័​ណ្ឌ​ថ្មី​ចំនួន​៣០រូប - Meas Sara News

Breaking

Thursday, May 28, 2020

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រី​នគរបាល​ដែល​បាន​ជ្រើសរើស​បំពេញ​ក្រប​ខ័​ណ្ឌ​ថ្មី​ចំនួន​៣០រូប

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រី​នគរបាល​ដែល​បាន​ជ្រើសរើស​បំពេញ​ក្រប​ខ័​ណ្ឌ​ថ្មី​ចំនួន​៣០រូប ស្រី ០៣រូប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅនាយកដ្ឋានកណ្តាលយុត្តិធម៌ ក្រសួងមហាផ្ទៃ។

ក្រោយពីលោកវរសេនីយ៍ឯក ផន សុខសីហា នាយការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា បាន​អាន​សេចក្តី​ប្រកាស​ក្រសួងមហាផ្ទៃ​ ស្តី​ពី​ការ​ប្រកាស​តាំង​ស៊ប់មន្ត្រីនគរបាលបំពេញក្របខ័ណ្ឌថ្មីឆ្នាំ​២០១៩-២០២០​ ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានមានប្រសាសន៍ផ្ដាំផ្ញើថា៖ ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវមានកាតព្វកិច្ចក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ និងដោយឆន្ទៈមោះមុត យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម ចំពោះក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយកដ្ឋានផ្ទាល់របស់ខ្លួនផងដែរ។ ឯកឧត្តម ក៏បានបន្ថែមទៀតថា ការប្រកាសតាំងស៊ប់នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីមោទនភាពចំពោះខ្លួនឯង រួមទាំងក្រុមគ្រួសារ ហើយទោះបីនេះជាជំហានជោគជ័យដំបូងក៏ពិតមែន មិនមានន័យថាជោគជ័យពេញមួយជីវិតនោះទេ គឺត្រូវខិតខំស្វះស្វែងនិងឆ្លៀតឱកាសដើម្បីសិក្សាពង្រឹងសមត្ថភាពការងារបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ក្នុងនាមជាកងកម្លាំងនគរបាល ត្រូវតែគោរពវិន័យរបស់កងកម្លាំងឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់ ស្វាហាប់ ជាពិសេសត្រូវគោរពមេដឹកនាំ ថ្នាក់ក្រសួងក៏ដូចជាអង្គភាពរបស់ខ្លួនផ្ទាល់ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមបានណែនាំដល់កម្លាំងនគរបាលក្របខណ្ឌថ្មីទាំងអស់ឱ្យស្វែងយល់ពីរចនាសម្ព័ន្ធរបស់នាយកដ្ឋាន និងការិយាល័យនីមួយៗ ព្រមទាំងតួនាទីភារកិច្ចទាំងអស់ឱ្យបានច្បាស់លាស់ ព្រោះការិយាល័យនីមួយៗមានមុខងារស្នូលសម្រាប់បម្រើការឱ្យនាយកដ្ឋានទាំងមូល៕






No comments:

Post a Comment

Pages