ខេត្តកែប៖ នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នេះ នៅសាលប្រជុំធំសាលាខេត្ត បានបើកកិច្ចប្រជុំ ស្ដីពីការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ និងការប្រែប្រួលអាកាសធាតុ ASPIRE ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប និងឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមពីសំណាក លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកស្រី អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំសង្កាត់ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៤៧រូប។
អង្គសិក្ខាសាលានាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍លេីវិស័យកសិកម្ម និងចូលរួមសម្រេចក្នុងផែនការអភិវឌ្ឍន៍ និងផែនការវិនិយោគរបស់ខេត្តកែប និងសម្រេចបាននូវគោលដៅកម្មវិធី ASPIRE របស់លេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
Monday, June 8, 2020
Home
ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បើកសិក្ខាសាលាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ ASPIRE
រដ្ឋបាលខេត្តកែប បើកសិក្ខាសាលាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់និងការប្រែប្រួលអាកាសធាតុ ASPIRE
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878









No comments:
Post a Comment