បុរសម្នាក់បើកម៉ូតូក្នុងល្បឿនយ៉ាងលឿនបុកនារីម្នាក់ដើរថ្មើរជើងបណ្ដាលឲ្យរងរបួសទាំងសងខាង - Meas Sara News

Breaking

Tuesday, June 23, 2020

បុរសម្នាក់បើកម៉ូតូក្នុងល្បឿនយ៉ាងលឿនបុកនារីម្នាក់ដើរថ្មើរជើងបណ្ដាលឲ្យរងរបួសទាំងសងខាង

(ភ្នំពេញ)÷នៅវេលាម៉ោង ៨.១០ នាទី ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ពាក់ស្លាកលេខកោះកុង 1A-6153  បើកបរគោលដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ក៏បុកនារីម្នាក់ធ្វើដំណើរថ្មើរជើងពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូរបួសធ្ងន់ ចំណែកនារីម្នាក់ដែលធ្វើដំណើរថ្មើរជើងរងរបួសបាក់ឆ្អឹងស្លាបប្រចៀវខាងឆ្វេង ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាបុរសម្នាក់ជិះម៉ូតូឌ្រីមសង់បើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មកដល់មុខហ្នឹងធនាគារ ABA ក៏បុកនារីម្នាក់ដែលកំពុងតែធ្វើដំណើរថ្មើរជើងបណ្ដាលឱ្យរងរបួសចំណែកខ្លួនឯងក៏រងរបួសធ្ងន់ដែរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ សម្ភពសែនជ័យ រីឯនារីរងគ្រោះបានហៅកង់បីឥណ្ឌាដឹកទៅមន្ទីរពេទ្យផងដែរ រីឯម៉ូតូជនបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ។


No comments:

Post a Comment

Pages