កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម សម្រាប់ អាណត្តិទី៣ - Meas Sara News

Breaking

Tuesday, June 9, 2020

កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម សម្រាប់ អាណត្តិទី៣

កំពង់ចាម៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លោក  ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងនាយក-នាយករងរដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងនាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ។

របៀបវារៈនៃកិច្ចប្រជុំនោះរួមមាន៖
១-ពិនិត្យ និងអនុម័តលើកសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការបូកសរុបអនុវត្តន៍ការងារប្រចាំខែឧសភា និងលើកទិសដៅប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម
៣-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណាត្តិទី៣ លើកទី២សម្រាប់រយៈពេល១២ខែ
៤-បញ្ហាផ្សេងៗ៕





No comments:

Post a Comment

Pages