ខេត្តតាកែវ៖ ក្នុងឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០ ដែលនិងឈានមកនាពេលខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២០ នេះឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងលោកជំទាវ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីប្រតិបត្តិសាខា អនុសាខា ក្រុងដូនកែវ យុវជនកាកបាទក្រហម និង អ្នកស្ម័គ្រចិត្ត ក្នុងខេត្តតាកែវ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា នៅក្នុងបរិវេណវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ មានសមាសភាពចូលរួមសរុបប្រនាណ១៣០នាក់។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធាន និមន្តព្រះសង្ឃសូត្រពុទ្ធជ័យមង្គលថ្វាយសម្តេចម៉ែ វេរភត្តហារប្រគេនព្រះសង្ឃ និង អានសារថ្វាយព្រះពរព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ និងវត្ថុសក្តិសិទ្ធក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ជាកិច្ចបញ្ចប់បានរៀបចំ រាប់បាត្រព្រះសង្ឃចំនួន ១៧អង្គដែលនិមន្តមកពី ១៧ វត្តនៅក្នុងក្រុងដូនកែវខេត្តតាកែវ និង ចែកអំណោយជូនយាយជី តាជីចំនួន ២០នាក់។
Thursday, June 18, 2020
Home
ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878






No comments:
Post a Comment