អាជ្ញាធរខេត្ដសៀមរាប បានផ្ដល់រថយន្ដបោសសំអាតផ្លូវថ្នល់ចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប - Meas Sara News

Breaking

Wednesday, June 17, 2020

អាជ្ញាធរខេត្ដសៀមរាប បានផ្ដល់រថយន្ដបោសសំអាតផ្លូវថ្នល់ចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប

ខេត្តសៀមរាប៖ រដ្ឋបាលខេត្ដសៀមរាប បានផ្ដល់រថយន្ដបោសសំអាតផ្លូវចំនួយ៣គ្រឿង ដល់រដ្ឋបាលក្រុងសៀមរាប ដើម្បីសំអាតធ្វើ អនាម័យនៅតាមដងផ្លូវនានាក្នុងក្រុង និង ដើម្បីលើកកម្ពស់បរិស្ថានស្អាតក្នុងទីក្រុងទេសចរណ៍សៀមាប ។ ការផ្ដល់ជូននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាល ខេត្ដសៀមរាប ។

ឯកឧត្ដម ទៀ សីហា បានមានប្រសាសន៍ថា រថយន្តនេះ នៅពេលបោសសំអាតមិនហុយ ឬរំខានដល់ប្រជាពលរដ្ឋ និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន ដើម្បីជម្រុញ ឲ្យការងារបរិស្ថាន និង  អនាម័យនៅទីក្រុងឲ្យកាន់តែមានសោភណ្ឌភាពល្អប្រសើឡើង ។  ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុង ក៏ត្រូវចេះថែរក្សារថយន្តសម្អាតបរិស្ថាននេះ ក្នុងប្រើប្រាស់រួចរាល់ ត្រូវធ្វើការទុកដាក់ឲ្យបានល្អ ក្នុងការធានាក្នុងការប្រើប្រាស់ សម្អាត ក្រុងបុរាណនេះ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រោយពេលវិបត្តិជម្ងឺកូវិដ១៩ វិនាសអស់ពីភពផែនដីយើងទៅ៕







No comments:

Post a Comment

Pages