ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបថ្មី ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គ ភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ យុវជនស.យ.ស.ស យុវជន ស.ស.យ.ក សរុបប្រមាណ ២០០នាក់។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងដែនដី នគរូបនីយ៍កម្ម និងសំណង់ លេខ១០១ ដនស/ប្រក/ប ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចតែងតាំងលោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ជាប្រធានមន្ទីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបថ្មីជំនួស លោក វ៉ៅ សុខា ដែលបានតែងតាំងជាអភិបាលរងខេត្តកែប ។
តាមរយៈរបាយការណ៍សង្ខេបរបស់ លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបចាស់ និងការប្តេជ្ញាចិត្តរបស់លោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបថ្មី ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ពិតជាមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការដឹកនាំ ការអនុវត្តន៍តួនាទីភារកិច្ច និងការផ្តល់សេវាទៅតាមជំនាញរបស់ខ្លួនរបស់ប្រធានមន្ទីរថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់គោលការណ៍ដឹកនាំមួយចំនួន ជូនលោកប្រធានរៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសុរិយោដីខេត្តថ្មី មួយចំនួន ដូចជា ត្រូវពង្រឹងសាមគ្គីភាពផ្ទៃ ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវស្របតាមប្រកាស និងសេចក្ដីណែនាំដែលបានកំណត់ ត្រូវមានគំនិតផ្តួចផ្តើម និងស្រាវស្វែងយល់បន្ថែមអំពីច្បាប់ និងលិខិតបទដ្ឋានពាក់ពន្ធវិស័យសំណង់ និងដីធ្លី ដើម្បីពនឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់កែលម្អសោភ័ណភាព អនាម័យបរិស្ថានទាំងក្នុង និងក្រៅបរិវេណមន្ទីរ និងនៅតាមមុខសញ្ញាដែលមន្ទីរទទួលខុសត្រូវ ត្រូវបន្តអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់រួចរាល់ តាមផែនការដែលបានកំណត់ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានត្រួតពិនិត្យលក្ខណៈបច្ចេកសំណង់ ស្ថាបត្យកម្មនានា ដែលបានអនុញ្ញាត និងសំណង់ដែលមិនមានការអនុញ្ញាត ស្របតាមច្បាប់ និងលិខិតបទដ្ឋានកំណត់។
ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោកសរសើេរជាខ្លាំងចំពោះការីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់ខេត្តកែប ជាពិសេសវិស័យសំណង់។ ឯកឧត្តម ក៏ថ្លែងអំណរគុណផងដែរចំពោះខេត្តកែប ដែលបានយកចិត្តទុកដាក់ខិតខំផ្សព្វផ្សាយដល់មូលដ្ឋាននូវកិច្ចការពារអនាម័យ ការពារការីករាលដាលនៃជំងឺកូវីដ១៩ លើសពីនេះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដែលឆ្លងមកពីក្រៅប្រទេស ដែលសម្រាកព្យាបាលនៅខេត្តកែបកន្លងមក ៕
Monday, June 15, 2020
Home
ព័ត៌មានជាតិ
លោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
លោកនិម្មាបនិក សុទ្ធ ពុទ្ធិម៉ានីន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment