ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រោយកិច្ចប្រជុំគណៈអភិបាលខេត្តបានបញ្ចប់ និងដើម្បីឆ្លើយតបទៅតាមការសន្យារបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជាមួយកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នាឱកាសនេះដែរ ឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ូតូចំនួន១០គ្រឿងជូនដល់ កងការពាព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នៅសាលប្រជុំសាលាខេត្តកណ្តាល។
សូមរំលឹកជម្រាបជូនផងដែរថា ក្នុងពិធីអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព រវាងសាលាខេត្តកណ្តាល ជាមួយកងការពារព្រំដែនលេខ៦០១ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១ នៅភូមិព្រែកហម ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល កន្លងទៅថ្មីៗនេះ ឯកឧត្តម បានឆ្លើយតបចំពោះសំណូមពររបស់កងការពារដោយ៖
-រក្សាសម្ព័ន្ធមេត្រីភាពរវាងកងការពារព្រំដែនលេខ៦០១យោធភូមិភាគពិសេសជាមួយសាលា ខេត្តកណ្ដាល ចំនួន២ដង ក្នុង១ឆ្នាំ គឺរៀងរាល់៦ខែម្ដង។
-ជួយធ្វើរបងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ
និងដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការបំពេញការងាររបស់កងការពារលេខ៦០១ ឯកឧត្តម បានសន្យាឧបត្ថម្ភម៉ូតូចំនួន ១០គ្រឿង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ច នៅក្នងពិធីនោះផងដែរ។
Friday, July 10, 2020
Home
ព័ត៌មានជាតិ
ពិធីប្រគល់ម៉ូតូចំនួន១០គ្រឿងជូនដល់ កងការពាព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នៅសាលប្រជុំសាលាខេត្តកណ្តាល
ពិធីប្រគល់ម៉ូតូចំនួន១០គ្រឿងជូនដល់ កងការពាព្រំដែនលេខ៦០១ យោធភូមិភាគពិសេស នៅសាលប្រជុំសាលាខេត្តកណ្តាល
Subscribe to:
Post Comments (Atom)
Page : Meas Sara News
Page : Meas Sara News
លោក អគ្គនាយក : មាស សារ៉ា
Tell : 088 5555 878





No comments:
Post a Comment